|
|
ក្លឹប Chelsea ត្រូវបានរាយការណ៍ថា គ្រោងជះទឹកប្រាក់ប្រមាណ ១៤លានផោនដើម្បីទិញថ្លៃទិញ Cristiano Ronaldo ពី Manchester United ។
តោខៀវ Chelsea ទើបតែយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយខ្សែបម្រើប្រយុទ្ធសញ្ជាតិអង់គ្លេស Raheem Sterling លើតម្លៃខ្លួនផ្ទេរ៤៥លានផោន ហើយប្រធានក្លឹបថ្មីលោក Todd Boehly កំពុងបន្តចំណាយលុយដើម្បីទិញកីឡាករថ្មីចូល។ Ronaldo បានស្នើសុំ United ចាកចេញកាលពីសប្ដាហ៍មុន ហើយពេលនេះមិនត្រលប់វិលមកហ្វឹកហាត់ជាមួយក្រុមនៅឡើយទេ។
បើតាមប្រភពជាច្រើនបានបញ្ជាក់ថា Manutd ពេលនេះបានទទួលស្គាល់ ពួកគេនឹងបាត់បង់ Ronaldo នៅរដូវក្ដៅនេះ។ ក្លឹបតោខៀវ Chelsea កំពុងតែត្រៀមលុយ១៤លានផោនដើម្បីតាមទិញកីឡាករវ័យ៣៧ឆ្នាំឲ្យមកចូលរួមនៅ Stamford Bridge៕
ប្រភព ៖ BBC Sport
🔥លទ្ធផលការប្រកួត SERIE A 🔥 MONZA VS JUVENTUS ...
🔥លទ្ធផលការប្រកួត SERIE A 🔥 ATALANTA VS EMPOLI ...
🔥លទ្ធផលការប្រកួត LA LIGA 🔥 REAL MADRID VS SEVILLA ...
🔥លទ្ធផលការប្រកួត PREMIER LEAGUE 🔥 TOTTENHAM VS LIVERPOOL ...
🔥លទ្ធផលការប្រកួត PREMIER LEAGUE 🔥 MANCHESTER UNITED VS BOURNEMOUTH ...